តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងជំរំជួបអុលឡោះ។
និក្ខមនំ 40:18 - អាល់គីតាប ម៉ូសាឲ្យគេដំឡើងជំរំសក្ការៈ ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានដំឡើងរោងឧបោសថ គឺលោកដាក់ជើងទ្រ លើកបញ្ឈរស៊ុម ហើយរៀបរនុក ព្រមទាំងលើកសសរឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឲ្យគេដំឡើងព្រះពន្លា ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេបានដំឡើងរោងឧបោសថ លោកដាក់ជើងទាំងប៉ុន្មាន ក៏បញ្ឈរក្តារ ហើយរៀបរនុកក៏លើកសសរទាំងប៉ុន្មានឡើង |
តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងជំរំជួបអុលឡោះ។
ជនជាតិអ៊ីស្រអែលដំឡើងជំរំសក្ការៈ នៅថ្ងៃទីមួយ នៃខែទីមួយក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
គេលាតក្រណាត់បាំងជំរំសក្ការៈ ដាក់ក្រណាត់គ្របពីលើ ដូចអុលឡោះតាអាឡាបង្គាប់ម៉ូសា។
«នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងជំរំសក្ការៈ និងជំរំជួប អុលឡោះតាអាឡា។
នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះអុលឡោះបានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។
យើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។
ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំអះរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំអះនេះបានឡើយ
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ អុលឡោះក៏ចាត់បុត្រារបស់ទ្រង់ឲ្យមកប្រសូតចេញពីស្ដ្រី ហើយប្រសូតក្រោមអំណាចរបស់ហ៊ូកុំផង
ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្ដយ៉ាងណាៗ ក្នុងដំណាក់របស់អុលឡោះ គឺក្នុងក្រុមជំអះរបស់ទ្រង់ដ៏នៅអស់កល្ប។ ក្រុមជំអះនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។
ហើយអំណាចរបស់ទ្រង់ថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលទ្រង់បានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ជំរំសក្ការៈរបស់អុលឡោះស្ថិតនៅជាមួយមនុស្សលោកហើយ! ទ្រង់នឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ទ្រង់ ហើយអុលឡោះផ្ទាល់នឹងនៅជាមួយពួកគេ។