អុលឡោះតាអាឡាមានបន្ទូលថា៖ «រសរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកំរិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
និក្ខមនំ 4:21 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងផ្តល់អំណាចឲ្យអ្នកសំដែងការអស្ចារ្យ។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងការអស្ចារ្យទាំងនោះឲ្យស្តេចហ្វៀរ៉អ៊ូនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រអែលចេញមកទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កាលណាអ្នកត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលយើងបានដាក់នៅដៃអ្នកនៅចំពោះផារ៉ោនឡើយ តែយើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង មិនព្រមបើកឲ្យប្រជាជនចេញមកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ |
អុលឡោះតាអាឡាមានបន្ទូលថា៖ «រសរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកំរិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
វិញ្ញាណនោះឆ្លើយថា “ខ្ញុំនឹងបណ្តាលចិត្តអ្នកប្រឹក្សាទាំងអស់របស់ស្តេចឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញចិត្តគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
ទ្រង់បានធ្វើឲ្យជនជាតិ អេស៊ីបដូរចិត្តគំនិត គឺពួកគេនាំគ្នាស្អប់ប្រជារាស្ត្ររបស់ទ្រង់ ពួកគេបានបោកប្រាស់ និងធ្វើបាបអ្នកបម្រើរបស់ទ្រង់។
ពួកគេពុំបាននឹកឃើញពីទីសំគាល់អស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅតំបន់សូអានឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។
ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។
អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចេញទៅទេ។
ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសំដែងការអស្ចារ្យកាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។
រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសំដែងសិរីរុងរឿងរបស់យើង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន និងពលទ័ពទាំងមូល ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច។
យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះយើងនឹងទទួលសិរីរុងរឿង ដោយវាយកំទេចស្តេចហ្វៀរ៉អ៊ូន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។ ជនជាតិអ៊ីស្រអែលក៏នាំគ្នាធ្វើតាមបន្ទូលរបស់ទ្រង់។
អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីបមានចិត្តមានះ ហើយដេញតាមជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើអំណាចដ៏ខ្លាំងពូកែបង្ខំ ទើបស្តេចយល់ព្រម។
យើងនឹងសំដែងអំណាចប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាងនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្តេចអនុញ្ញាតឲ្យអ្នករាល់គ្នាចេញពីស្រុកនោះ។
ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់ គឺស្តេចមិនព្រមស្តាប់ម៉ូសា និងហារូនទេ។
រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងរូស យើងនឹងបង្ហាញការអស្ចារ្យ និងទីសំគាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។
កង្កែបនឹងចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
ប៉ុន្តែម្តងនេះទៀត ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រអែលចេញទៅទេ។
ប៉ុន្តែ អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។
ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅ ដូចអុលឡោះតាអាឡាមានបន្ទូលតាមរយៈម៉ូសា។
ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។
អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។
«អុលឡោះបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្ដគេរឹង មិនឲ្យភ្នែកគេឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើង ក្រែងលោយើងប្រោសគេឲ្យបានជា»។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
ដូច្នេះ អុលឡោះមេត្ដាករុណាដល់នរណាក៏បាន ស្រេចតែនឹងចិត្តរបស់ទ្រង់ ទ្រង់ធ្វើឲ្យចិត្ដនរណាទៅជារឹងរូសក៏បាន ស្រេចតែចិត្តរបស់ទ្រង់ដែរ។
ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះ យើងជាក្លិននៃជីវិត ដែលនាំឲ្យគេមានជីវិត។ តើនរណាមានសមត្ថភាព អាចនឹងបំពេញកិច្ចការនេះបាន?
ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងបានឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
អុលឡោះតាអាឡាបានធ្វើឲ្យប្រជាជននៅស្រុកនោះមានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រអែល ដើម្បីឲ្យប្រជាជនអ៊ីស្រអែល បំផ្លាញពួកគេជូនផ្តាច់ដល់ទ្រង់ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្ដ បាត់ជំនឿ»។ អ្នកទាំងនោះជំពប់ដួល ដូចអុលឡោះបានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿបន្ទូលរបស់អុលឡោះ