ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 37:25 - អាល់គីតាប

គាត់​ធ្វើ​អាសនៈ សម្រាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ធ្វើ​អាស‌នា​គ្រឿង​ក្រអូប​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ រាង​បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​ពីរ​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាស‌នា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ធ្វើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កម្ពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ​ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ធ្វើ​អាសនា​គ្រឿង​ក្រអូប ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ​៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាសនា​នោះ

សូមមើលជំពូក



និក្ខមនំ 37:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្តេច​ក៏​មាន​អំនួត រហូត​ដល់​បណ្តាល​ឲ្យ​ស្តេច​ត្រូវ​វិនាស។ ស្តេច​ក្បត់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន គឺ​ស្តេច​បាន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ហើយ​ដុត​គ្រឿង​ក្រអូប នៅ​លើ​អាសនៈ​ជូន​គ្រឿង​ក្រអូប។


តុ និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប


អាសនៈ​សម្រាប់​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង។ ប្រេង​សម្រាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត និង​វាំង​នន​សម្រាប់​ទ្វារ​ចូល​ជំរំ‌សក្ការៈ។


គាត់​ប្រើ​មាស​សុទ្ធ​សាម‌សិប​បួន​គី​ឡូ​ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។


គាត់​ស្រោប​អាសនៈ​ទាំង​មូល​ដោយ​មាស​សុទ្ឋ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំ​វិញ​ក៏​ធ្វើ​ពី​មាស​ដែរ។


ចូរ​ដាក់​អាសនៈ​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ​មេត្រី ហើយ​បាំង​វាំង​នន​នៅ​ទ្វារ​ចូល​ជំរំ‌សក្ការៈ។


មនុស្ស​កង្វាក់​អើយ! ជំនូន​ដែល​គេ​ជូន​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​ជំនូន​ទៅ​ជា​ជំនូន​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។


យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​ណាពី​ហារ៉ូន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស