គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។
និក្ខមនំ 32:25 - អាល់គីតាប ម៉ូសាឃើញថា ហារូនបណ្តោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកម៉ូសេឃើញថា ប្រជាជនបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ (ដ្បិតលោកអើរ៉ុនបានបណ្ដោយឲ្យគេផ្ដាច់សេចក្ដីបង្ខាំង ព្រមទាំងបើកឱកាសឲ្យខ្មាំងសត្រូវមើលងាយ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលម៉ូសេឃើញថា បណ្តាជនទាំងឡាយបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ ដ្បិតអើរ៉ុនបានបន្ធូរសេចក្ដីបង្ខាំងដល់គេ ព្រមទាំបើកឱកាស ឲ្យពួកខ្មាំងសត្រូវបានដៀលត្មះផង |
គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។
ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
អុលឡោះតាអាឡាធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីស្តេចអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងអុលឡោះតាអាឡា ហើយស្តេចក៏បែកចិត្តចេញពីទ្រង់ដែរ។
គាត់ទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់អុលឡោះតាអាឡា អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នា មកមូលផ្តុំជុំវិញម៉ូសា។
ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីអុលឡោះទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់ ពិតជាមានសុភមង្គល។
មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នក គេនឹងឃើញភាពអាម៉ាស់របស់អ្នក យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក ឥតមាននរណាឃាត់យើងបានឡើយ។
ខ្ញុំគួរតែទៅរកពួកអ្នកធំវិញ ដើម្បីនិយាយជាមួយពួកគេ អ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់អុលឡោះតាអាឡា ហើយស្គាល់ហ៊ូកុំនៃម្ចាស់របស់ខ្លួន។ ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងទ្រង់ ព្រមទាំងផ្ដាច់ចំណងមេត្រីពីទ្រង់ ដូចអ្នកតូចតាចដែរ។
នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។
បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹង វាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
អ្នកស្រុកសាភៀរអើយ ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ! អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។ អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខ ពួកគេមិនអាចធ្វើជាបង្អែករបស់ អ្នករាល់គ្នាបានទេ។
កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!
អុលឡោះតាអាឡាខឹងនឹងហារូនយ៉ាងខ្លាំងដែរ រហូតដល់មានបំណងបំផ្លាញគាត់ទៀតផង។ នៅគ្រានោះខ្ញុំក៏ទូរអាអង្វរទ្រង់ឲ្យហារូនដែរ។
(«មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតឲ្យគេឃើញកេរ្ដិ៍ខ្មាស អ្នកនោះពិតជាមានសុភមង្គលហើយ!»)។