ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 30:24 - អាល់គីតាប

កំញាន​ដប់​ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទី​សក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កំញាន​ប្រាំ​រយ​សេកែល តាម​រង្វាល់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ និង​ប្រេង​អូលីវ​ប្រាំបី​កំប៉ុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កំញាន​ដប់‌ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​កំញាន​៥០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ហើយ​នឹង​ប្រេង​អូលីវ​៨​កំប៉ុង

សូមមើលជំពូក



និក្ខមនំ 30:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អាវ‌វែង​របស់​ស្តេច​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹម​ចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ជូន​ស្តេច នៅ​ក្នុង​វាំង​ដែល​រចនា​អំពី​ភ្លុក​ដំរី។


ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ត​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច​ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន មក​ឲ្យ​ជា​មួយ​កូន​ចៀម​ទី​មួយ។


«ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង​ទេស​ទម្ងន់​ដប់​ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល


ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចម្រាញ​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។


រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ស៊ីគ មាន​ម្ភៃ​កេរ៉ា ហើយ​មួយ​មីន មាន​ហុក‌សិប​ស៊ីគ។


ចូរ​ប្រើ​ជញ្ជឹង​ត្រឹម​ត្រូវ កូន​ជញ្ជឹង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


និង​យក​ស្រា​ទំពាំង​បាយ​ជូរ​មួយ​លីត្រ​កន្លះ មក​ជូន​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត ឬ​គូរបាន។


ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទី​សក្ការៈ​ពោល គឺ​ម្ភៃ​កេរ៉ា។