Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:25 - អាល់គីតាប

25 ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចម្រាញ​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ត្រូវ​ផ្សំ​គ្រឿង​ទាំង​នេះ​ធ្វើ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ពិធី​លាប​តាំង ដែល​បាន​លាយ​ចូល​គ្នា តាម​វិធី​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​លាប​តាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចម្រាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សំរាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ

សូមមើលជំពូក ចម្លង




និក្ខមនំ 30:25
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ជំរំ​សក្ការៈ​មក រួច​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ស្តេច​ស៊ូឡៃ‌ម៉ាន!»។


ពួក​អ៊ីមុាំ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។


គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ ហូរ​នៅ​លើ​ក្បាល ចុះ​មក​លើ​ពុក​ចង្កា​របស់​ហារូន រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​គាត់


គឺ​យើង​រក​បាន​ទត​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តែង‌តាំង​គាត់ ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង​


ត្រូវ​យក​សម្លៀក​បំពាក់​ទាំង​នេះ​ទៅ​ពាក់​ឲ្យ​ហារូន និង​កូន​ប្រុស​របស់​គាត់ រួច​តែង​តាំង​ពួក​គេ ដើម្បី​ញែក​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។


ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង​តាំង ទៅ​ប្រោះ​លើ​ហារូន និង​សម្លៀក​បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​ហារូន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។


បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់​ឲ្យ​បំពេញ​មុខ​ងារ​បម្រើ​យើង។


កំញាន​ដប់​ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទី​សក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។


មិន​ត្រូវ​ប្រើ​ប្រេង​នេះ សម្រាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ជា​សក្ការៈ​រហូត។


មក​ផ្សំ​ធ្វើ​គ្រឿង​ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​ឲ្យ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។


អាសនៈ​សម្រាប់​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង។ ប្រេង​សម្រាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត និង​វាំង​នន​សម្រាប់​ទ្វារ​ចូល​ជំរំ‌សក្ការៈ។


គាត់​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចម្រាញ​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។


ចូរ​យក​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ជំរំ‌សក្ការៈ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ជំរំ‌សក្ការៈ​នឹង​ទៅ​ជា​សក្ការៈ។


រុយ​ងាប់​ធ្វើ​ឲ្យ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​យ៉ាង​នោះ​ដែរ។


ម៉ូសា​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ជំរំ‌សក្ការៈ និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ជំរំ​ទុក​ជា​សក្ការៈ។


«ចូរ​នាំ​ហារូន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក​បំពាក់​អ៊ីមុាំ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ


សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែលធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មូស្ទី​ដែល​បាន​តែង​តាំង​ដោយ​ប្រេង​សក្ការៈ​ស្លាប់។


អ្នក​ពេញ​ចិត្ត​តែ​នឹង​សេចក្ដី​សុចរិត អ្នក​មិន​គាប់​ចិត្ត​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក បាន​តែង​តាំង​អ្នក ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ គឺ​ឲ្យ​អ្នក​បាន​ប្រសើរ​ជាង មិត្ដ‌ភក្ដិ​របស់​អ្នក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម