Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កំញាន​ដប់‌ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កំញាន​ប្រាំ​រយ​សេកែល តាម​រង្វាល់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ និង​ប្រេង​អូលីវ​ប្រាំបី​កំប៉ុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នឹង​កំញាន​៥០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ហើយ​នឹង​ប្រេង​អូលីវ​៨​កំប៉ុង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កំញាន​ដប់​ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទី​សក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។


ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។


«ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង‌ទេស​ទម្ងន់​ដប់‌ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល


ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចម្រាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។


រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ស៊ីគ* មាន​ម្ភៃ​កេរ៉ា* ហើយ​មួយ​មីន* មាន​ហុក‌សិប​ស៊ីគ។


ចូរ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កូន​ជញ្ជីង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


និង​យក​ស្រា​ទំពាំង‌បាយជូរ​មួយ​លីត្រ​កន្លះ មក​ថ្វាយ​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត ឬ​យញ្ញ‌បូជា។


ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទីសក្ការៈ​ពោល​គឺ​ម្ភៃ​កេរ៉ា*។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម