មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
និក្ខមនំ 29:34 - អាល់គីតាប ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានសាច់សល់ពីពិធីនោះ ឬនំបុ័ងបាននៅសល់រហូតដល់ព្រឹក នោះត្រូវយកសំណល់នោះទៅដុតក្នុងភ្លើង មិនត្រូវបរិភោគឡើយ ដ្បិតជាអាហារបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំប៉័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាមានសាច់ពីបុណ្យនោះ ឬនំបុ័ងបានសល់នៅដល់ព្រឹកឡើង នោះត្រូវយកសំណល់នោះទៅដុតនឹងភ្លើងទៅ មិនត្រូវបរិភោគឡើយ ដ្បិតជារបស់បរិសុទ្ធ។ |
មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
ម៉ូសាជម្រាបពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។
មិនត្រូវយកនំបុ័ងមានមេ មកជូនជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃគូរបាន រហូតដល់ព្រឹកស្អែកដែរ។
ចៀមទីពីរនេះ ជាចៀមសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយភ្លៅស្តាំខាងក្រោយ
ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងហារូននោះ លើកឡើងជាសញ្ញាជូនអុលឡោះតាអាឡា ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រអែលធ្វើគូរបានមេត្រីភាព សាច់ដែលគេញែកជូនអុលឡោះតាអាឡា នឹងបានទៅជាចំណែករបស់ហារូន និងកូនរបស់គាត់។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅ។
មិនត្រូវយកនំបុ័ងមានមេ មកឲ្យជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់គូរបាននៃពិធីបុណ្យរំលង រហូតដល់ព្រឹកស្អែកដែរ។
ម៉ូសាសួររកពពែឈ្មោល ដែលជាគូរបានរំដោះបាប រួចគាត់ជ្រាបថាគេបានដុតវាផុតទៅហើយ។ គាត់ក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់ហារូនដែលនៅរស់។ គាត់សួរពួកគេថា៖