និក្ខមនំ 29:2 - អាល់គីតាប នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នំបុ័ងឥតដំបែ នំឥតដំបែលាយដោយប្រេង និងនំក្រៀបឥតដំបែប្រោះដោយប្រេង ហើយត្រូវធ្វើពីម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នំប៉័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយកម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត ធ្វើនំបុ័ងឥតដំបែ នឹងនំឥតដំបែលាយដោយប្រេង ហើយនឹងនំក្រៀបឥតដំបែប្រោះដោយប្រេង |
រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយ ពីល្អីដាក់នំបុ័ងឥតមេដែលគេជូនអុលឡោះតាអាឡា
ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកឲ្យជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។
រីឯជំនូនម្សៅទាំងប៉ុន្មានដែលលាយជាមួយប្រេង ឬមិនទាន់លាយក្តីត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់ហារូន»។
ប្រសិនបើនរណាម្នាក់ជូនជំនូនសម្រាប់សំដែងការអរគុណត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកជូនជាមួយគូរបានសម្រាប់អរគុណ។
«ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ
រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះអុលឡោះតាអាឡា នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀបទៅដាក់នៅលើខ្លាញ់ និងភ្លៅស្តាំ។
គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំបុ័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងជំនូនម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ច្រួចលើគូរបានមកជាមួយផង។
អ៊ីមុាំយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចំអិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីតដែលទើបនឹងកោរសក់សក្ការៈ។
សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេម្សៅ ដ្បិតគេបានសម្លាប់អាល់ម៉ាហ្សៀសធ្វើជាគូរបានរបស់យើង ក្នុងឱកាសបុណ្យរំលង រួចស្រេចទៅហើយ។