ក្នុងពេលដែលនាងអថាលាគ្រងរាជ្យ កុមារបានលាក់ខ្លួនជាមួយមេដោះក្នុងដំណាក់របស់អុលឡោះតាអាឡា អស់រយៈពេលប្រាំមួយឆ្នាំ។
និក្ខមនំ 2:2 - អាល់គីតាប ក្រោយមកនាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ កាលនាងឃើញកូននោះថ្លោសល្អ នាងក៏លាក់ទុកបានបីខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងចាប់មានផ្ទៃពោះក៏សំរាលបានកូនប្រុស១ នាងឃើញកូននោះថ្លោសល្អក៏លាក់ទុកនៅបាន៣ខែ |
ក្នុងពេលដែលនាងអថាលាគ្រងរាជ្យ កុមារបានលាក់ខ្លួនជាមួយមេដោះក្នុងដំណាក់របស់អុលឡោះតាអាឡា អស់រយៈពេលប្រាំមួយឆ្នាំ។
អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្តាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺហារូន និងម៉ូសា។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺហារូន ម៉ូសា និងនាងម៉ារៀមជាបងស្រីរបស់លោក។
ម៉ូសាបានកើតនៅជំនាន់នោះ ហើយគាត់ជាទារកមួយដ៏ស្អាត ជាទីគាប់ចិត្តអុលឡោះ។ ឪពុកម្ដាយបានចិញ្ចឹមគាត់នៅក្នុងផ្ទះអស់រយៈពេលបីខែ។
ទឹកដីរបស់គេសម្បូណ៌ទៅដោយភោគទ្រព្យធម្មជាតិ។ សូមទ្រង់ដែលនៅក្នុងគុម្ពោត សន្តោសដល់កូនចៅយូសុះ ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
ដោយសារជំនឿ ពេលណាពីម៉ូសាកើតមក ឪពុកម្ដាយបានលាក់គាត់ទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។
លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ អុលឡោះតាអាឡាមានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរតែងតាំងគេចុះ!»។