ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសំរាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតអុលឡោះតាអាឡាបានឮសំរែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
និក្ខមនំ 2:10 - អាល់គីតាប លុះដល់កុមារនេះមានវ័យធំបន្តិច ម្តាយក៏នាំកូនទៅឲ្យបុត្រីស្តេចហ្វៀរ៉អ៊ូនវិញ។ នាងបានចាត់ទុកកុមារនេះដូចកូនបង្កើត។ នាងដាក់ឈ្មោះថា «ម៉ូសា» ដោយនិយាយថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។ |
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសំរាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតអុលឡោះតាអាឡាបានឮសំរែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
អាដាមរួមរស់ជាមួយភរិយាម្តងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតអុលឡោះប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសហាបេល ដែលកបេលបានសម្លាប់»។
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
បុត្រីស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅនៅផ្ទះ។
នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចហ៊ូកុំ និងឲ្យយើងទទួលឋានៈជាបុត្ររបស់ទ្រង់។
ដោយសារជំនឿ លុះដល់ម៉ូសាធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថា ជាកូនរបស់បុត្រីស្តេចហ្វៀរ៉អ៊ូនទេ។
សូមគិតមើល៍ អុលឡោះជាបិតាស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺទ្រង់ស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ទ្រង់ ហើយយើងពិតជាបុត្ររបស់ទ្រង់មែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ទ្រង់។
នៅឆ្នាំនោះនាងហាណាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូរអាសូមកូននេះពីអុលឡោះតាអាឡា»។