ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 18:19 - អាល់គីតាប

ឥឡូវ នេះ ចូរ​ស្តាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​អុលឡោះ​នៅ​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ទ្រង់ ចូរ​យក​រឿង​រ៉ាវ​របស់​ពួក​គេ ទៅ​ជម្រាប​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ចូរ​យក​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តាជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់

សូមមើលជំពូក



និក្ខមនំ 18:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ការ​អ្វី​ដែល​គាត់​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ គាត់​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​គាត់ ដែល​ជា​ជន‌ជាតិ​អេស៊ីប​នោះ។


ខ្ញុំ​នឹក​ថា សំដី​របស់​ស្តេច​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ស្តេច​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ស្តេច​ស្គាល់​ល្អ​ស្គាល់​អាក្រក់។ សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​នៅ​ជា​មួយ​ស្តេច!»។


ម៉ូសា​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូរអា​សួរ​អុលឡោះ។


ចូរ​បង្រៀន​ពួក​គេ អំពី​ហ៊ូកុំ​ទាំង​ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។


ម៉ូសា​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ក្មេក​ទូន្មាន។


ពួក​គេ​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​អ្នក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​អ្នក។ ប៉ុន្តែ សូម​កុំ​ឲ្យ​អុលឡោះ​មាន​បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។


អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។


ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ​យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្តី​ដែល​ត្រូវ​និយាយ»។


គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជា‌ជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ម្ចាស់​សម្រាប់​គាត់។


សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។


ម៉ូសា​នាំ​រឿង​ហេតុ​របស់​ពួក​នាង ទៅ​ជម្រាបអុលឡោះ‌តាអាឡា។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


«ពេល​ណា​អ្នក​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ហើយ​អ្នក​ឃើញ​ថា សត្រូវ​មាន​ទ័ព​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ច្រើន​ជាង មិន​ត្រូវ​ខ្លាច​ពួក​គេ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​នៅ​ជា​មួយ​អ្នក។


ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ​ខ្ញុំ​ឈរ​នៅ​ចន្លោះអុលឡោះ‌តាអាឡា និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​បន្ទូល​របស់​ទ្រង់ មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ទ្រង់​មាន​បន្ទូល​ថា:


តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។