ដោយដៃរបស់ម៉ូសាចុកស្រពន់ ពួកគេក៏យកថ្មមកជូនគាត់អង្គុយ។ ហារូន និងលោកហ៊ើរ ទ្រដៃម៉ូសាម្ខាងម្នាក់ ជាហេតុធ្វើឲ្យម៉ូសាអាចលើកដៃបានរហូតដល់ថ្ងៃលិច។
និក្ខមនំ 17:13 - អាល់គីតាប ដូច្នេះ លោកយ៉ូសេ្វ មានជ័យជំនះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេក៏បានឈ្នះអាម៉ាឡេក ព្រមទាំងពលទ័ពរបស់គេដោយមុខដាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ លោកយ៉ូស្វេមានជ័យជម្នះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ |
ដោយដៃរបស់ម៉ូសាចុកស្រពន់ ពួកគេក៏យកថ្មមកជូនគាត់អង្គុយ។ ហារូន និងលោកហ៊ើរ ទ្រដៃម៉ូសាម្ខាងម្នាក់ ជាហេតុធ្វើឲ្យម៉ូសាអាចលើកដៃបានរហូតដល់ថ្ងៃលិច។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
នៅថ្ងៃដដែលនោះ យ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្តេច ទាំងប្រជាជន គឺគាត់បានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់គ្មាននរណាម្នាក់រួចជីវិតឡើយ។ គាត់ប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដាដូចគាត់បានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
អុលឡោះតាអាឡាបានប្រគល់ក្រុងឡាគីស មកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែល កងទ័ពអ៊ីស្រអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។
គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្តេចព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ យ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។
យ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្តេចរបស់គេក្នុងគ្រាតែមួយ ព្រោះអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល រួមប្រយុទ្ធជាមួយអ៊ីស្រអែល។
យ៉ូស្វេវាយយកក្រុងទាំងអស់ និងចាប់ស្តេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះស្របតាមបញ្ជារបស់ម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា។
យ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺគាត់លើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។