Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 17:12 - អាល់គីតាប

12 ដោយ​ដៃ​របស់​ម៉ូសា​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​គាត់​អង្គុយ។ ហារូន និង​លោក​ហ៊ើរ ទ្រ​ដៃ​ម៉ូសា​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូសា​អាច​លើក​ដៃ​បាន​រហូត​ដល់​ថ្ងៃ​លិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្ដែ លោក​ម៉ូសេ​រួយ​ដៃ​ណាស់ គេ​ក៏​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​លោក​អើរ៉ុន និង​លោក​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង។ ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល រហូត​ដល់​ថ្ងៃ​លិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដោយ​ដៃ​របស់​លោក​ម៉ូសេ​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​លោក​អង្គុយ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ ទ្រ​ដៃ​លោក​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ម៉ូសេ​អាច​លើក​ដៃ​បាន រហូត​ដល់​ថ្ងៃ​លិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​ម៉ូសេ​ទៅ​ជា​រួយ​ដៃ​ណាស់ បាន​ជា​គេ​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន នឹង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ​ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច

សូមមើលជំពូក ចម្លង




និក្ខមនំ 17:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​គប់​លំពែង និង​ពូថៅ ប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ខ្ញុំ សូម​បញ្ជាក់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ។


កាល​ម៉ូសា​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​គាត់​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។


ដូច្នេះ លោក​យ៉ូសេ្វ មាន​ជ័យ​ជំនះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។


គាត់​ផ្តាំ​អះលី‌ជំអះ​ថា៖ «សូម​អស់​លោក​រង់​ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ ហារូន និង​លោក​ហ៊ើរ​នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​គាត់​ទាំង​ពីរ​ចុះ»។


ចូរ​ជួយ​អ្នក​ដែល​ទន់​ដៃ​ទន់​ជើង ឲ្យ​មាន​កម្លាំង​រឹង‌ប៉ឹង​មាំ‌មួន​ឡើង​វិញ!


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ក៏​បាន​ជួយ​យើង ដោយ​សូម‌អង្វរ​អុលឡោះ។ ហេតុ​នេះ អុលឡោះ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​សូម‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​គុណ​ទ្រង់​អំពី​យើង​ដែរ។


ចូរ​ទូរអា​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ ដោយ​ប្រើ​ទាំង​ពាក្យ​ទូរអា ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​សូម‌អង្វរ​អុលឡោះ ដោយ​ចិត្ដ​ព្យាយាម​បំផុត​សម្រាប់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។


ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង​ប្អូន​អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ ហើយ​ដោយ​រស​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជួយ​ខ្ញុំ​ដែរ។


ចូរ​ព្យាយាម​ទូរអា ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​ទូរអា​នេះ ទាំង​អរ​គុណ​អុលឡោះ​ផង។


បង​ប្អូន​អើយ សូម​ទូរអា​ឲ្យ​យើង​ផង។


ហេតុ​នេះ«ចូរ​លើក​ដៃ​ដែល​រួយ​ឡើង ហើយ​តម្រង់​ជង្គង់​ដែល​ទន់​នោះ​ឲ្យ​រឹង‌ប៉ឹង​ឡើង​ដែរ»។


ក៏​ប៉ុន្ដែ អ្នក​នោះ​ត្រូវ​សូម ដោយ​ចិត្ដ​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ដ​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។


យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​គាត់​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម