ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 11:2 - អាល់គីតាប

ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ចូរ​ប្រាប់​បណ្ដា​‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ថា ម្នាក់ៗ​ត្រូវ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ៗ​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​និយាយ​ដាក់​ត្រចៀក​បណ្តាជន​ទាំង‌ឡាយ​ឥឡូវ​ចុះ ប្រយោជន៍​ឲ្យ​គេ​ទាំង​ប្រុស​ទាំង​ស្រី​បាន​សូម​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ខ្លួន

សូមមើលជំពូក



និក្ខមនំ 11:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។


អុលឡោះ​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​អូន​ហើយ​ប្រគល់​មក​ឲ្យ​បង។


បន្ទាប់​មក ទ្រង់​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង​ ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។


ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​អុលឡោះ‌តាអាឡា ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដែរ!


យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប អនុ‌គ្រោះ​ដល់​ប្រជា‌ជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។


ស្ត្រី​អ៊ីស្រ‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក​បំពាក់ ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។


ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​ឲ្យ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។


អស់​អ្នក​ដែល​មាន​ចិត្ត​ទូ​លាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស មក ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ធ្វើ​សញ្ញា​ឲ្យ​របស់​ទាំង​នោះ​ទៅអុលឡោះ‌តាអាឡា។


មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។


ប្រាក់ និង​មាស​ជា​កម្មសិទ្ធិ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ដ​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ដ​សប្បុរស?”។