ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 3:10 - អាល់គីតាប

ស្តេច​ក៏​ដោះ​ចិញ្ចៀន ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​ក៏​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ប្រគល់​ទៅ​ឲ្យ​ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​ក៏​ដោះ​ព្រះ‌ទម្រង់ ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នោះ ស្តេច​ទ្រង់​ដោះ​ព្រះ‌ទំរង់​ពី​ព្រះ‌ហស្ត​ប្រគល់​ដល់​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​ពួក​យូដា

សូមមើលជំពូក



នាង​អេសធើរ 3:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ដោះ​ចិញ្ចៀន​ពី​ដៃ​គាត់ ពាក់​ឲ្យ​យូសុះ ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​យូសុះ និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​គាត់​ថែម​ទៀត​ផង


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ស្តេច​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។


ស្ដេច​បាន​បញ្ជា​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ចេញ​បញ្ជា ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ខ្ញុំ​នឹង​ថ្លឹង​ប្រាក់​បី​រយ​តោន ឲ្យ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ»។


នាង​អេសធើរ​ជម្រាប​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​មុខ​ស្តេច និង​មហា‌ក្សត្រិ‌យានី។


ពេល​នោះ ស្តេច​យក​ត្រា​ចិញ្ចៀន ដែល​ស្តេច​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។


ឥឡូវ​នេះ សូម​មហា‌ក្សត្រិ‌យានី និង​លោក រៀប​រៀង​សារ​មួយ ក្នុង​នាម​ស្តេច ជា​សារ​ដែល​ផ្ដល់​ការ​អនុ‌គ្រោះ​ដល់​ជន‌ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ស្តេច​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។