នាងអេសធើរ 8:2 - អាល់គីតាប2 ពេលនោះ ស្តេចយកត្រាចិញ្ចៀន ដែលស្តេចបានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ នាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ស្ដេចក៏ដោះត្រាព្រះទម្រង់ ដែលបានដកហូតពីហាម៉ាន មកប្រគល់ជូនម៉ាដេកាយវិញ ហើយព្រះនាងអេសធើរក៏តាំងម៉ាដេកាយ ឲ្យគ្រប់គ្រងលើផ្ទះរបស់ហាម៉ាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលនោះ ព្រះរាជាយកត្រាព្រះទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ ព្រះនាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ស្តេចទ្រង់ក៏ដោះព្រះទំរង់ ដែលបានដកយកពីហាម៉ានប្រគល់ទៅម៉ាដេកាយវិញ ហើយអេសធើរក៏តាំងលោកឡើង ឲ្យត្រួតលើផ្ទះរបស់ហាម៉ាន។ សូមមើលជំពូក |