នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
នាងអេសធើរ 1:9 - អាល់គីតាប រីឯមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ស្តេចអហាស៊ូរុសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្ត្រី នៅក្នុងព្រះរាជដំណាក់របស់ព្រះបាទអ័ហាស៊ូរុសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅអហាស៊ូរុសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ |
នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
នៅថ្ងៃទីប្រាំពីរ ស្រាបានធ្វើឲ្យស្តេចអហាស៊ូរុសមានចិត្តសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីរនាក់ ដែលនៅបម្រើស្ដេច
ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យអ្នកបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។
នាងអេសធើរសុំស្ដេចថា៖ «ប្រសិនបើស្តេចពេញចិត្ត សូមស្តេចអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃនេះ ហើយខ្ញុំក៏សូមអញ្ជើញលោកហាម៉ានដែរ»។
ប្រសិនបើស្តេចពេញចិត្តឆ្លើយតបនឹងសំណូមពររបស់ខ្ញុំមែន សូមស្តេចព្រមទាំងលោកហាម៉ាន អញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំជម្រាបជូនស្តេចអំពីសំណូមពររបស់ខ្ញុំ»។