Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្រីៗ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ស្តេច​អ័ហា‌ស៊ូរុស​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្ត្រី នៅ​ក្នុង​ព្រះ‌រាជ​ដំណាក់​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហា‌ស៊ូរុស​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ស្តេច​អហា‌ស៊ូរុស​ដែរ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​រាជ្យ​អ័ហា‌ស៊ូរុស កាល​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​គេ​ធ្វើ​សំបុត្រ ផ្ញើ​ទៅ​ថ្វាយ ពោល​ទោស​ពី​ពួក​អ្នក​ស្រុក​យូដា ហើយ​នឹង​ពួក​នៅ​ក្រុង​យេរូ‌សាឡិម។


លុះ​ដល់​ថ្ងៃ​ទី​៧ ក្នុង​កាល​ដែល​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ នឹង​កើកាស ជា​ពួក​ក្រម​វាំង​ទាំង​៧​នាក់ ជា​អ្នក​ដែល​បំរើ​នៅ​ចំពោះ​ស្តេច​អ័ហា‌ស៊ូរុស


តែ​គ្មាន​អ្នក​ណា​បង្ខំ​ឡើយ ដ្បិត​ស្តេច​ទ្រង់​បាន​ចេញ​ច្បាប់ បង្គាប់​ដល់​ពួក​ភ្នាក់‌ងារ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​តាម​ចិត្ត​របស់​មនុស្ស​នីមួយៗ។


អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។


គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សំរេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​មក​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​បន្ទូល​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម