ពេលហិបរបស់អុលឡោះតាអាឡាចូលមកដល់បុរីស្តេចទត នាងមិកាល់ជាបុត្រីស្តេចសូល អើតតាមបង្អួច ឃើញស្តេចទតរាំលោតកព្ឆោង នៅចំពោះអុលឡោះតាអាឡា នាងក៏មានចិត្តមើលងាយស្តេចទត។
នាងអេសធើរ 1:17 - អាល់គីតាប ដ្បិតរឿងរបស់មហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាស្តេចអហាស៊ូរុស ចេញបញ្ជាឲ្យអញ្ជើញមហាក្សត្រិយានីមកជួបស្ដេច ហើយនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការប្រព្រឹត្តរបស់អគ្គមហេសី នឹងលេចឮដល់ស្ត្រីទាំងអស់ ហើយបណ្ដាលឲ្យគេមើលងាយប្តីរបស់ខ្លួន ព្រោះពួកគេនឹងពោលថា "ព្រះបាទអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាងវ៉ាសធី ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមយាងមកទេ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ នឹងឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ |
ពេលហិបរបស់អុលឡោះតាអាឡាចូលមកដល់បុរីស្តេចទត នាងមិកាល់ជាបុត្រីស្តេចសូល អើតតាមបង្អួច ឃើញស្តេចទតរាំលោតកព្ឆោង នៅចំពោះអុលឡោះតាអាឡា នាងក៏មានចិត្តមើលងាយស្តេចទត។
នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
លោកមមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «មហាក្សត្រិយានីមិនបានធ្វើខុសចំពោះស្តេចប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ស្តេចអហាស៊ូរុសដែរ
ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិមេឌី ឮដំណឹងថា មហាក្សត្រិយានីមិនស្ដាប់បង្គាប់ស្តេច ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្ដាលឲ្យស្វាមីមានកំហឹង ព្រោះតែភរិយាមើលងាយ។
ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។