នាងអេសធើរ 1:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដ្បិតការប្រព្រឹត្តរបស់អគ្គមហេសី នឹងលេចឮដល់ស្ត្រីទាំងអស់ ហើយបណ្ដាលឲ្យគេមើលងាយប្តីរបស់ខ្លួន ព្រោះពួកគេនឹងពោលថា "ព្រះបាទអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាងវ៉ាសធី ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមយាងមកទេ"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ នឹងឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ សូមមើលជំពូកអាល់គីតាប17 ដ្បិតរឿងរបស់មហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាស្តេចអហាស៊ូរុស ចេញបញ្ជាឲ្យអញ្ជើញមហាក្សត្រិយានីមកជួបស្ដេច ហើយនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ សូមមើលជំពូក |