Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​ការប្រព្រឹត្ត​របស់​អគ្គ‌មហេសី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់ ហើយ​បណ្ដាល​ឲ្យ​គេ​មើល​ងាយ​ប្តី​របស់​ខ្លួន ព្រោះ​ពួក‌គេ​នឹង​ពោល​ថា "ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​យាង​មក​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​រឿង​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​មក​គាល់​ស្ដេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ការ​ដែល​អគ្គ‌មហេសី​ប្រព្រឹត្ត​នេះ នឹង​ឮ​ទៅ​ដល់​ពួក​ស្រីៗ ទាំង​អស់ បណ្តាល​ឲ្យ​គេ​មើល‌ងាយ​ដល់​ប្ដី​របស់​ខ្លួន​គ្រប់​គ្នា ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ទៅ​ថា ស្តេច​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​ស្តេច​មក​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដ្បិត​រឿង​របស់​មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ស្តេច​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​អញ្ជើញ​មហា‌ក្សត្រិ‌យានី​មក​ជួប​ស្ដេច ហើយ​នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ដែល​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ព្រះបាទ​ដាវីឌ កំពុង​តែ​ហក់​លោក​កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​មាន​ចិត្ត​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។


ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស កាល​ទ្រង់​ចាប់​ផ្ដើម​សោយ‌រាជ្យ អ្នក​ស្រុក​នោះ​បាន​សរសេរ​សំបុត្រ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​ពួក​អ្នក​ស្រុក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម។


ពេល​នោះ មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​ស្តេច និង​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​ថា៖ «ព្រះនាង​វ៉ាសធី ជា​អគ្គ‌មហេសី​បាន​ធ្វើ​ខុស មិន​មែន​ត្រឹម​តែ​ចំពោះ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​អស់​ទាំង​ពួក​មន្ត្រី ដល់​អស់​ទាំង​ប្រជាជន ដែល​នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា​អ័ហាស៊ូរុស​ទៀត​ផង។


នៅ​ថ្ងៃ​នេះ ពួក​ជំទាវ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​ពី​ទង្វើ​របស់​អគ្គ‌មហេសី ពួក‌គេ​នឹង​ប្រកែក​ចំពោះ​ប្តី​របស់​ខ្លួន ដែល​ជា​មន្ត្រី​របស់​ព្រះ‌ករុណា​ដូច្នោះ​ដែរ ហើយ​នឹង​កើត​មាន​សេចក្ដី​មើល​ងាយ និង​កំហឹង​ជា​ច្រើន។


ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម