ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:11 - អាល់គីតាប

មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បណ្ដាមេឃ​ជារបស់​ព្រះអង្គ ផែនដី​ក៏​ជារបស់​ព្រះអង្គ​ដែរ​; ពិភពលោក និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រះអង្គ​បាន​តាំង​វា​ឡើង​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុង​ពិភព​លោក គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផង ឯ​លោកីយ នឹង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ

សូមមើលជំពូក



ទំនុកតម្កើង 89:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។


អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី ចប់​សព្វ​គ្រប់​ហើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។


តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា? បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ!


គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។


ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​អុលឡោះ‌តាអាឡា តែ​ទ្រង់​ប្រទាន​ផែនដី​មក ឲ្យ​មនុស្ស​លោក។


ប្រសិន​បើ​យើង​ឃ្លាន យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង​ ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​អំណាច! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ អំណាច​ទ្រង់ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។


ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​អុលឡោះ​តាអាឡា»។


ប៉ុន្ដែ បើ​គេ​ប្រាប់​បង​ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។