តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
ទំនុកតម្កើង 86:10 - អាល់គីតាប ដ្បិតអុលឡោះដ៏ឧត្តុង្គឧត្ដម ទ្រង់ធ្វើការអស្ចារ្យ មានតែទ្រង់ប៉ុណ្ណោះដែលជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គទ្រង់ធំឧត្ដម ក៏ធ្វើកិច្ចការដ៏អស្ចារ្យដែរ; ព្រះអង្គតែមួយប៉ុណ្ណោះជាព្រះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គធំ ហើយធ្វើការយ៉ាងអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង |
តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដ្បិតមានតែទ្រង់ទេ ដែលសំដែងការអស្ចារ្យទាំងនេះ!
ឱអុលឡោះតាអាឡាអើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចទ្រង់ទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចទ្រង់ឡើយ។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
«ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប មានតែទ្រង់មួយគត់ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលជាម្ចាស់!»។
យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្តី ក៏យើងបានប្រគល់ឲ្យអ្នកមានអំណាច
អ៊ីសាឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយៈ “អ៊ីស្រអែលអើយ ចូរស្ដាប់! មានតែអុលឡោះតាអាឡាជាម្ចាស់របស់យើងមួយគត់ ដែលពិតជាម្ចាស់។
សូមសំដែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសំគាល់ និងអំណាចកើតឡើង ក្នុងនាមអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់»។
ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះក្រៅពីអុលឡោះគ្មានព្រះឯណាទៀតសោះឡើយ។
អុលឡោះមានតែមួយ ទ្រង់ជាបិតារបស់មនុស្សទាំងអស់ ទ្រង់ខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយទ្រង់ធ្វើការតាមរយៈអ្វីៗទាំងអស់ និងសណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ យើងផ្តល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងបានទេ។
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។