ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 83:11 - អាល់គីតាប

សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ទ្រង់​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ទ្រង់​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ធ្វើឲ្យ​ពួក​អភិជន​របស់ពួកគេ​បាន​ដូចជា​អូរិប និង​សៀប ហើយ​ឲ្យ​ពួក​ព្រះអង្គម្ចាស់​ទាំងអស់​របស់ពួកគេ បាន​ដូចជា​សេបាស និង​សាលមូណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀប សូម​ឲ្យ​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប នឹង​សៀប អើ សូម​ឲ្យ​អស់​ពួក​ចៅហ្វាយ​ក្នុង​សាសន៍​ទាំង​នោះ បាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា

សូមមើលជំពូក



ទំនុកតម្កើង 83:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សាក‌សព​របស់​នាង​យេសិ‌បិល​នឹង​ក្លាយ​ជា​ជី​ក្នុង​ចម្ការ​យេស‌រាល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា​នេះ​ជា​ផ្នូរ​របស់​យេសិ‌បិល​បាន​ទេ»។


ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ឆ្អឹង​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។


ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​មក​ជូន​លោក​គេឌាន។