ទ្រង់នាំពពកចេញពីជើងមេឃ ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយទ្រង់ក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
ទំនុកតម្កើង 78:26 - អាល់គីតាប នៅលើមេឃ ទ្រង់បានធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងកើត ហើយទ្រង់ក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យខ្យល់ទិសខាងកើតបក់នៅលើមេឃ ហើយនាំផ្លូវខ្យល់ទិសខាងត្បូងដោយព្រះចេស្ដារបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យខ្យល់ពីទិសខាងកើត បក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងកើត ហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ទ្រង់ |
ទ្រង់នាំពពកចេញពីជើងមេឃ ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយទ្រង់ក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
ពេលទ្រង់មានបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ទ្រង់ធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។
ម៉ូសាលើកដំបងរបស់គាត់ទៅលើស្រុកអេស៊ីប ហើយអុលឡោះតាអាឡាក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើត នាំហ្វូងកណ្តូបមក។
អុលឡោះតាអាឡាធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នាកំពស់ប្រមាណពីរហត្ថ។
ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់បានទំពាស្រួលបួលផងនោះ អុលឡោះតាអាឡាខឹងនឹងប្រជាជន ទ្រង់ប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។