គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
ទំនុកតម្កើង 78:18 - អាល់គីតាប ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានល្បងលព្រះនៅក្នុងចិត្តរបស់ពួកគាត់ ដោយទាមទារអាហារតាមចំណង់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយទាមទារអាហារតាមទំនើងចិត្តរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា |
គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
ដូច្នេះ ពួកគេរករឿងឈ្លោះនឹងម៉ូសា ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ ម៉ូសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលអុលឡោះតាអាឡាដូច្នេះ?»។
ម៉ូសាដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រអែលរករឿងឈ្លោះនឹងម៉ូសា ព្រមទាំងល្បងលអុលឡោះតាអាឡាដោយពោលថា «តើអុលឡោះតាអាឡានៅក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។
យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។
មិនត្រូវល្បងលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលទ្រង់ នៅម៉ាសា នោះឡើយ។