ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ទំនុកតម្កើង 76:2 - អាល់គីតាប ជំរំសក្ការៈរបស់ទ្រង់ស្ថិតនៅក្រុងសាឡឹម ដំណាក់របស់ទ្រង់ស្ថិតនៅក្រុងស៊ីយ៉ូន។ ព្រះគម្ពីរខ្មែរសាកល ព្រះពន្លារបស់ព្រះអង្គស្ថិតនៅសាឡិម ដំណាក់របស់ព្រះអង្គស្ថិតនៅស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន |
ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
ដ្បិតនៅពេលខ្ញុំមានអាសន្ន ទ្រង់តែងឲ្យខ្ញុំជ្រកក្នុងជំរករបស់ទ្រង់ ទ្រង់តែងលាក់បំពួនខ្ញុំនៅក្នុងជំរំសក្ការៈ ទ្រង់លើកខ្ញុំដាក់នៅលើថ្មដា។
ភ្នំរបស់អុលឡោះជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ស្តេច ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
ចូរនាំគ្នាច្រៀងលើកតម្កើងអុលឡោះតាអាឡា ដែលនៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់!
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ទ្រង់កំទេចស្រុកទាំងមូលដែលជាចម្ការ របស់ទ្រង់ ទ្រង់កំទេចដំណាក់ និងជំរំរបស់ទ្រង់។ អុលឡោះតាអាឡាធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃឈប់សម្រាក។ ដោយសារកំហឹងរបស់ទ្រង់ ទ្រង់ធ្វើឲ្យស្ដេច និងអ៊ីមុាំត្រូវអាម៉ាស់។