ទ្រង់បានញែកទឹកសមុទ្រចេញពីគ្នា នៅចំពោះមុខបុព្វបុរសរបស់យើង ពួកគេដើរកាត់បាតសមុទ្រ ប៉ុន្តែ ទ្រង់បានទម្លាក់អស់អ្នកដែល ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
ទំនុកតម្កើង 74:13 - អាល់គីតាប ទ្រង់បានបង្ក្រាបសមុទ្រ ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានវាយកំទេចក្បាលនាគនៅក្នុងសមុទ្រ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលញែកសមុទ្រដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលសត្វសមុទ្រធំសម្បើមដែលនៅក្នុងទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានញែកទឹកសមុទ្រ ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបំបែកអស់ទាំងក្បាលនាគ នៅក្នុងទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក |
ទ្រង់បានញែកទឹកសមុទ្រចេញពីគ្នា នៅចំពោះមុខបុព្វបុរសរបស់យើង ពួកគេដើរកាត់បាតសមុទ្រ ប៉ុន្តែ ទ្រង់បានទម្លាក់អស់អ្នកដែល ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
ទ្រង់បានធ្វើឲ្យទឹកសមុទ្ររីង ទៅជាដីគោក ដើម្បីឲ្យប្រជាជនដើរឆ្លង។ ដោយទ្រង់ធ្វើការដ៏អស្ចារ្យនោះ យើងមានអំណរសប្បាយយ៉ាងខ្លាំង។
គឺទ្រង់បានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ទ្រង់ធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។
ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ អុលឡោះតាអាឡាធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចំបាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ស្តេចហ្វៀរ៉អ៊ូនដែលដេញតាមជនជាតិអ៊ីស្រអែល គ្មាននរណាម្នាក់រត់រួចឡើយ។
ចូរប្រកាសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ហ្វៀរ៉អ៊ូនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
«ចូរច្រៀងទំនួញមួយបទអំពីហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប! ចូរពោលថា: អ្នកប្រៀបបាននឹងកូនសិង្ហ ដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយ អ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសំបើម អ្នកហែលនៅតាមទន្លេ ជើងរបស់អ្នកកាយទឹក ធ្វើឲ្យកក្រើក ហើយល្អក់។