ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 74:11 - អាល់គីតាប

ហេតុ​អ្វី​បាន​ជា​ទ្រង់ មិន​ព្រម​មក​ជួយ​យើង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឱប​ដៃ​សំងំ​ស្ងៀម​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុអ្វីបានជា​ព្រះអង្គ​ដក​ព្រះហស្ត​របស់ព្រះអង្គ គឺ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទៅវិញ​ដូច្នេះ​? សូម​លូកព្រះហស្ត​ចេញពី​ព្រះឱរា​របស់ព្រះអង្គ ហើយ​បំផ្លាញ​ពួកគេ​ទៅ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គឱបព្រះហស្ត នៅ​ស្ងៀម​ដូច្នេះ? គឺ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ សូម​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឱរា​ព្រះ‌អង្គ​មក ហើយ​បំផ្លាញ​គេទៅ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​អ្វី​បាន​ជា​ព្រះអង្គ មិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឱប​ដៃ​សម្ងំ​ស្ងៀម​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​ទ្រង់​ដក​ព្រះ‌ហស្ត គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ចេញ​ដូច្នេះ សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឧរា​មក ហើយ​បំផ្លាញ​គេ​ចុះ។

សូមមើលជំពូក



ទំនុកតម្កើង 74:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​សម្រាន្ត​លក់​ដូច្នេះ? សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។


ក្នុង​ពេល​ទ្រង់​ខឹង​យ៉ាង​ខ្លាំង ទ្រង់​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រ‌អែល ទ្រង់​លែង​ជួយ​ពួក​គេ ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី នៅ​ក្នុង​ស្រុក​របស់​យ៉ាកកូប។


ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​បណ្តោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។