Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គឱបព្រះហស្ត នៅ​ស្ងៀម​ដូច្នេះ? គឺ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ សូម​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឱរា​ព្រះ‌អង្គ​មក ហើយ​បំផ្លាញ​គេទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ហេតុអ្វីបានជា​ព្រះអង្គ​ដក​ព្រះហស្ត​របស់ព្រះអង្គ គឺ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទៅវិញ​ដូច្នេះ​? សូម​លូកព្រះហស្ត​ចេញពី​ព្រះឱរា​របស់ព្រះអង្គ ហើយ​បំផ្លាញ​ពួកគេ​ទៅ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ហេតុ​អ្វី​បាន​ជា​ព្រះអង្គ មិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឱប​ដៃ​សម្ងំ​ស្ងៀម​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហេតុ​អ្វី​បាន​ជា​ទ្រង់​ដក​ព្រះ‌ហស្ត គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ចេញ​ដូច្នេះ សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឧរា​មក ហើយ​បំផ្លាញ​គេ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហេតុ​អ្វី​បាន​ជា​ទ្រង់ មិន​ព្រម​មក​ជួយ​យើង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឱប​ដៃ​សំងំ​ស្ងៀម​ដូច្នេះ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទំ​លក់ដូច្នេះ? សូម​ក្រោក​ឡើង កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​រហូត​ឡើយ!


ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រោយ​ពី​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ហើយ តើ​ព្រះ‌អង្គ​នៅ​តែ​អត់​សង្កត់​ព្រះ‌ហឫ‌ទ័យ​ឬ? តើ​ព្រះ‌អង្គ​នៅ​តែ​ស្ងៀម ហើយ​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ជា​ខ្លាំង​ទៅ​ទៀត​ឬ?


នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​ស្រុក​យ៉ាកុប ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី


នៅ​ពេល​ពួក​ពល​ទាហាន​បាន​ចូល​មក​ក្នុង​ទី​តាំង​វិញ នោះ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាយ​ឲ្យ​យើង​បរាជ័យ​នៅ​មុខ​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​នៅ​កណ្ដាល​ពួក​យើង ដើម្បី​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម