អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
ទំនុកតម្កើង 63:4 - អាល់គីតាប ខ្ញុំនឹងអរគុណទ្រង់ អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងលើកដៃឡើង ថ្វាយបង្គំនាមទ្រង់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទូលបង្គំនឹងថ្វាយពរព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំ ទូលបង្គំនឹងលើកដៃទូលបង្គំឡើងក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់ |
អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
ពេលខ្ញុំស្រែករកទ្រង់ ពេលខ្ញុំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈបំផុត របស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យសូមអង្វរ របស់ខ្ញុំផង។
ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។