ឱអុលឡោះអើយ! មានតែទ្រង់ទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់ឈប់ទៅជាមួយកងទ័ព យើងខ្ញុំទៀតហើយ។
ទំនុកតម្កើង 44:9 - អាល់គីតាប ក៏ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោល យើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់មុខ ទ្រង់មិនទៅជាមួយកងទ័ព របស់យើងខ្ញុំទៀតទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ហើយធ្វើឲ្យយើងខ្ញុំអាម៉ាស់ ក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបាន បោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំបាក់មុខ ក៏មិនបានយាងចេញទៅជាមួយពលទ័ព របស់យើងខ្ញុំទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល យើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់មុខ ព្រះអង្គមិនយាងទៅជាមួយកងទ័ព របស់យើងខ្ញុំទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផង ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ |
ឱអុលឡោះអើយ! មានតែទ្រង់ទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់ឈប់ទៅជាមួយកងទ័ព យើងខ្ញុំទៀតហើយ។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ការពារខ្ញុំ ហេតុអ្វីបានជាទ្រង់បោះបង់ចោលខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
ឱអុលឡោះអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីទ្រង់ខឹងនឹងយើងខ្ញុំក៏ដោយ ទ្រង់អើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ឱអុលឡោះអើយ! មានតែទ្រង់ទេដែលអាចនាំយើងខ្ញុំ ក៏ប៉ុន្តែ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់ឈប់ទៅជាមួយ កងទ័ពយើងខ្ញុំទៀតហើយ។
អុលឡោះអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ខឹងនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ទ្រង់ ?
ឱអុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់បោះ បង់ចោលខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់លាក់មុខនឹងខ្ញុំ?
អុលឡោះតាអាឡាមានបន្ទូលថា៖ «អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង ហើយអ្នកមានក៏មិនត្រូវអួត ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
បើអ្នកណាចង់អួតខ្លួន ត្រូវអួត ព្រោះតែគេស្គាល់យើង និងយល់ចិតយើង។ យើងជាអុលឡោះតាអាឡា ដែលសំដែងសេចក្ដីសប្បុរស សេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។ មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។