យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ទំនុកតម្កើង 40:7 - អាល់គីតាប ដូច្នេះ ខ្ញុំពោលថា អុលឡោះតាអាឡា ខ្ញុំមករកទ្រង់ ទាំងកាន់គីតាបដែលមានចែងទុកអំពីខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទូលបង្គំទូលថា៖ “មើល៍! ទូលបង្គំមកដល់ហើយ! នៅក្នុងក្រាំងគម្ពីរមានសរសេរទុកមកអំពីទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទូលបង្គំពោលថា «មើល៍ ទូលបង្គំមកហើយ សេចក្ដីនេះមានចែងពីទូលបង្គំ នៅក្នុងគម្ពីរហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ ទូលបង្គំមករកព្រះអង្គ ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នា ឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ
អុលឡោះតាអាឡាអើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
អុលឡោះតាអាឡាពេញចិត្តចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការធ្វើគូរបានទៅទៀត។
អុលឡោះតាអាឡាជាម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសំដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ទ្រង់រំលឹកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
អុលឡោះតាអាឡាជាម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។
បន្ទាប់មក អ៊ីសាបកស្រាយសេចក្ដីដែលមានចែងទុក អំពីគាត់នៅក្នុងគីតាបទាំងមូល ចាប់ពីគីតាបណាពីម៉ូសារហូតដល់គីតាបណាពីទាំងអស់។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។
អ្នករាល់គ្នាខំពិនិត្យពិច័យមើលគីតាប ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគីតាបទាំងនេះ គឺគីតាបនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ
ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។
ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។