ខ្ញុំដឹងជាក់ច្បាស់ណាស់ថា ទ្រង់នឹងប្រទានសុភមង្គលឲ្យខ្ញុំ ហើយទ្រង់ប្រណីសន្ដោសខ្ញុំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់ មកក្នុងដំណាក់របស់អុលឡោះតាអាឡាជានិច្ច។
ទំនុកតម្កើង 40:11 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាទ្រង់តែងតែ អាណិតមេត្តាខ្ញុំឥតឈប់សោះឡើយ ចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់តែងតែតាមការពារខ្ញុំជានិច្ច។ ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តារបស់ព្រះអង្គពីទូលបង្គំឡើយ! សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ចផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច |
ខ្ញុំដឹងជាក់ច្បាស់ណាស់ថា ទ្រង់នឹងប្រទានសុភមង្គលឲ្យខ្ញុំ ហើយទ្រង់ប្រណីសន្ដោសខ្ញុំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់ មកក្នុងដំណាក់របស់អុលឡោះតាអាឡាជានិច្ច។
សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ទ្រង់ មកដឹកនាំខ្ញុំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ* របស់ទ្រង់ ទៅកាន់ដំណាក់របស់ទ្រង់!
ពីសូរ៉កា សូមទ្រង់ប្រទានការសង្គ្រោះមកខ្ញុំ សូមទ្រង់វាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមអុលឡោះសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
សូមឲ្យស្តេចបានគ្រងរាជ្យ នៅចំពោះអុលឡោះរហូតតទៅ! អុលឡោះតាអាឡាអើយ សូមថែរក្សាស្តេច ដោយចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ទ្រង់!
ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់ ឥឡូវនេះ ជាពេលដែលគាប់បំណង ទ្រង់ហើយ ឱអុលឡោះអើយ ដោយទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង ទ្រង់ពិតជាសង្គ្រោះខ្ញុំមិនខាន សូមឆ្លើយតបមកខ្ញុំផង!។
អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង!
អុលឡោះតាអាឡានឹងសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។
ខ្ញុំដឹងថាចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។
សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។