ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។
ទំនុកតម្កើង 38:21 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមកុំបោះបង់ចោលខ្ញុំឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមកុំចេញឆ្ងាយពីខ្ញុំដូច្នេះ! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមកុំបោះបង់ទូលបង្គំចោលឡើយ! ព្រះនៃទូលបង្គំអើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមកុំបោះបង់ចោលទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំអើយ សូមកុំយាងចេញឆ្ងាយពីទូលបង្គំដូច្នេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមកុំលះចោលទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ |
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។
រីឯទ្រង់វិញ ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅឆ្ងាយពីខ្ញុំឡើយ! ទ្រង់ជាកម្លាំងនៃខ្ញុំ សូមមកសង្គ្រោះខ្ញុំជាប្រញាប់ផង!។
ពេលមនុស្សទុគ៌តមានទុក្ខវេទនា ទ្រង់មិនមាក់ងាយឬព្រងើយកន្តើយ ទ្រង់មិនលាក់មុខចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកទ្រង់ ទ្រង់ស្តាប់គេ។
គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលខ្ញុំបានប្រព្រឹត្តចំពោះពួកគេ ខ្ញុំនៅឯកោម្នាក់ឯង។