Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​លះ​ចោល​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេហូវ៉ា​អើយ សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ​! ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ដូច្នេះ!

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​កុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដូច្នេះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូលបង្គំ ឬ​ស្តាប់​សេចក្ដី​ដំងូរ របស់​ទូលបង្គំ​ដូច្នេះ


សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង


ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើម ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​នោះ​ដែរ គឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​បាន​ស្តាប់​តាម


គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូលបង្គំ ស្នង​នឹង​ការ​ល្អ ដើម្បី​ឲ្យ​ព្រលឹង​ទូលបង្គំ​ត្រូវ​នៅ​តែ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម