ទំនុកតម្កើង 29:6 - អាល់គីតាប ទ្រង់ធ្វើឲ្យដើមឈើទាំងនោះលោត ដូចកូនគោលោត ទ្រង់ធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យលីបង់លោតកញ្ឆេងដូចកូនគោ ក៏ធ្វើឲ្យស៊ីរានលោតកញ្ឆេងដូចកូនគោព្រៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យភ្នំល្បាណូនលោតដូចជាកូនគោ ហើយឲ្យភ្នំស៊ីរាន លោតដូចជាគោព្រៃស្ទាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យដើមឈើទាំងនោះលោត ដូចកូនគោលោត ព្រះអង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោត ដូចជាកូនគោ ហើយឲ្យភ្នំល្បាណូន នឹងភ្នំស៊ីរានបោល ដូចជាគោព្រៃស្ទាវ |
(អ្នកស្រុកស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយអ្នកស្រុកអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។