ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:9 - អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ទ្រង់​បាន​ផ្ញើ​ខ្ញុំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ គឺ​ព្រះអង្គ​ហើយ ដែល​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃម្ដាយ​មក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទូលបង្គំ​មានការទុកចិត្ត នៅ​ទ្រូង​ម្ដាយ​របស់ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយមក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ព្រះអង្គ​បាន​ផ្ញើ​ទូលបង្គំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ ម្តាយ​នៅ​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 22:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​អើយ ទ្រង់​បាន​ប្រៀន‌ប្រដៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ប្រកាស អំពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដដែល។


ខ្ញុំ​ពឹង​ផ្អែក​លើ​ទ្រង់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ទ្រង់​ហើយ​ដែល​បាន​យក ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​ឈរ!


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។