ទំនុកតម្កើង 139:7 - អាល់គីតាប តើខ្ញុំអាចទៅណាឆ្ងាយពីទ្រង់បាន? តើខ្ញុំគេចចេញឲ្យឆ្ងាយ ពីទ្រង់ដូចម្ដេចបាន? ព្រះគម្ពីរខ្មែរសាកល តើទូលបង្គំនឹងទៅឯណាឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់គេចទៅឯណាឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញឲ្យឆ្ងាយ ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ |
យូណើសក៏តំណាលរឿងរបស់គាត់ ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា គាត់បានរត់គេចឲ្យឆ្ងាយពីអុលឡោះតាអាឡាដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរគាត់ថា៖ «ម្ដេចក៏អ្នកធ្វើដូច្នេះ?
យូណើសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។ គាត់ទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស គាត់ក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។
ពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលរសរបស់អុលឡោះជាអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។