ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 136:9 - អាល់គីតាប

ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គបានកំណត់​ឲ្យ​ព្រះចន្ទ និង​ផ្កាយ​គ្រប់គ្រង​លើ​ពេលយប់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ចន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​ព្រះ‌ចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ នៅ​ពេល​យប់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

សូមមើលជំពូក



ទំនុកតម្កើង 136:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់។ អុលឡោះ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយដែរ។


ពេល​សម្លឹង​មើល​ទៅ​ព្រះ‌អាទិត្យ ដែល​បញ្ចេញ​រស្មី​ចិញ្ចែង‌ចិញ្ចាច ហើយ​មើល​ទៅ​ព្រះ‌ច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់


ទ្រង់​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ ទ្រង់​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។


ពេល​ខ្ញុំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា‌ដៃ​របស់​ទ្រង់ ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ដែល​ទ្រង់​ដាក់​នៅ​លើ​មេឃ​នោះ


ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រា​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់​យក ចិត្ត​ទុក​ដាក់​នឹង​គាត់​យ៉ាង​នេះ?


អុលឡោះ‌តាអាឡា​ដែល​តែង‌តាំង​ព្រះ‌អាទិត្យ ឲ្យ​បំភ្លឺ​នៅ​ពេល​ថ្ងៃ ហើយ​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា បំភ្លឺ​នៅ​ពេល​យប់ តាម​ពេល​កំណត់ ទ្រង់​ធ្វើ​ឲ្យ​កក្រើក​ទឹក​សមុទ្រ និង​មាន​រលក​បក់​បោក ទ្រង់​ដែល​មាន​នាម​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល” មាន​បន្ទូល​ថា៖