ទំនុកតម្កើង 121:2 - អាល់គីតាប គឺមានតែអុលឡោះតាអាឡាដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងមកជួយខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ជំនួយរបស់ខ្ញុំមកពីព្រះយេហូវ៉ាព្រះសូនបង្កើតនៃផ្ទៃមេឃ និងផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី។ |
អុលឡោះតាអាឡាផ្ទាល់បានជួយយើង ដោយនាមទ្រង់ គឺទ្រង់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី។
អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
ប៉ុន្តែ អុលឡោះតាអាឡានៅជាមួយខ្ញុំ ទ្រង់ចាំជួយខ្ញុំ ដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំ មុខជាដួល ហើយមិនអាចឈ្នះខ្ញុំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
អ៊ីស្រអែលអើយ ដោយអ្នកប្រឆាំងនឹងយើង អ្នកនឹងត្រូវវិនាសពុំខាន! គ្មាននរណាអាចជួយអ្នកបានទេ!
ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា«អុលឡោះជាអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។