ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:84 - អាល់គីតាប

តើ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ទ្រង់​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ថ្ងៃអាយុ​របស់​បាវបម្រើ​ព្រះអង្គ​បាន​ប៉ុន្មាន​ទៅ​? តើ​ដល់​ពេលណា ទើប​ព្រះអង្គ​អនុវត្ត​សេចក្ដីយុត្តិធម៌ ទាស់នឹង​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​បម្រើ​ព្រះ‌អង្គ​ត្រូវ​ស៊ូទ្រាំ ដល់​កាល​ណា​ទៀត? តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅ តើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោស ដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ

សូមមើលជំពូក



ទំនុកតម្កើង 119:84
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ទ្រង់​ខឹង​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ខ្ញុំ សូម​ជួយ​ការពារ​ខ្ញុំ​ផង ដ្បិត​ទ្រង់ ហ្នឹង​ហើយ ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។


សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះ‌គិត ប្រកប​ដោយ​ប្រាជ្ញា។