អុលឡោះតាអាឡាអើយ ខ្ញុំសូមលើកតម្កើងទ្រង់ សូមបង្រៀនឲ្យខ្ញុំ ស្គាល់ច្បាប់របស់ទ្រង់!
ទំនុកតម្កើង 119:7 - អាល់គីតាប ខ្ញុំសូមលើកតម្កើងទ្រង់ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលហ៊ូកុំដ៏សុចរិត ដែលទ្រង់បានបង្គាប់មក។ ព្រះគម្ពីរខ្មែរសាកល កាលណាទូលបង្គំបានរៀនចេះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយចិត្តទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលទូលបង្គំរៀនអស់ទាំងវិន័យ ដ៏សុចរិតរបស់ព្រះអង្គ នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត របស់ទ្រង់ នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដោយចិត្តទៀងត្រង់ |
អុលឡោះតាអាឡាអើយ ខ្ញុំសូមលើកតម្កើងទ្រង់ សូមបង្រៀនឲ្យខ្ញុំ ស្គាល់ច្បាប់របស់ទ្រង់!
សូមប្រព្រឹត្តចំពោះខ្ញុំដែលជាអ្នកបម្រើ របស់ទ្រង់ ដោយចិត្តមេត្តាករុណា សូមបង្រៀនឲ្យខ្ញុំស្គាល់ច្បាប់ របស់ទ្រង់!
ខ្ញុំនឹងពោលពាក្យសរសើរតម្កើងទ្រង់ ឥតឈប់ឡើយ ដ្បិតទ្រង់បានបង្រៀនខ្ញុំ ឲ្យស្គាល់ហ៊ូកុំរបស់ទ្រង់។
សូមជួយខ្ញុំឲ្យយល់អំពីអត្ថន័យ នៃឱវាទរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលទ្រង់បានសំដែង!។
ឱអុលឡោះតាអាឡាអើយ ផែនដីពេញទៅដោយ ចិត្តមេត្តាករុណារបស់ទ្រង់ សូមបង្រៀនឲ្យខ្ញុំស្គាល់ហ៊ូកុំ របស់ទ្រង់!
ទ្រង់បានបង្កើតខ្ញុំមក ហើយប្រទានឲ្យខ្ញុំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យខ្ញុំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ទ្រង់។
សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
ខ្ញុំនឹងច្រៀងសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ខ្ញុំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលទ្រង់បានធ្វើ
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល ដែលបានលោះអ្នក មានបន្ទូលថា: យើងនេះហើយជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
ក្នុងគីតាបណាពី មានចែងទុកមកថា “អុលឡោះនឹងប្រៀនប្រដៅមនុស្សទាំងអស់”។ អស់អ្នកដែលបានស្ដាប់អុលឡោះជាបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ទ្រង់ មុខជាមករកខ្ញុំពុំខាន។