ឱអុលឡោះតាអាឡាអើយ ខ្ញុំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានឲ្យខ្ញុំមានជីវិត ឡើងវិញ ស្របតាមបន្ទូលរបស់ទ្រង់ផង!
ទំនុកតម្កើង 119:40 - អាល់គីតាប ខ្ញុំប្រាថ្នាចង់ធ្វើតាមឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ទ្រង់! ព្រះគម្ពីរខ្មែរសាកល មើល៍! ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះច្បាប់តម្រារបស់ព្រះអង្គ; សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ទូលបង្គំប្រាថ្នាចង់បាន ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។ |
ឱអុលឡោះតាអាឡាអើយ ខ្ញុំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានឲ្យខ្ញុំមានជីវិត ឡើងវិញ ស្របតាមបន្ទូលរបស់ទ្រង់ផង!
សូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ដោយចិត្តមេត្តាករុណា ឱអុលឡោះតាអាឡាអើយ សូមជួយខ្ញុំ ឲ្យរស់នៅតាមវិន័យរបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ ទ្រង់តែងតែ មានចិត្តអាណិតមេត្តាជានិច្ច សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមហ៊ូកុំដែលទ្រង់បានបង្គាប់មក។
ឱអុលឡោះតាអាឡាអើយ សូមជ្រាបថា ខ្ញុំស្រឡាញ់ឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណារបស់ទ្រង់។
ខ្ញុំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យខ្ញុំបានរស់ ស្របតាមបន្ទូលរបស់ទ្រង់ផង។
សូមទាញអារម្មណ៍ខ្ញុំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យខ្ញុំមានជីវិតរស់នៅ តាមមាគ៌ារបស់ទ្រង់!
សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណា ខ្ញុំនឹងប្រតិបត្តិតាមដំបូន្មាន ដែលទ្រង់បង្គាប់មក។
«ចូរប្រុងស្មារតី ហើយទូរអាកុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំជឿហើយ! សូមមេត្ដាជួយឲ្យខ្ញុំ ដែលជាអ្នកមិនជឿនេះផង!»។
ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោក មានជីវិតហើយឲ្យគេមានជីវិតពេញបរិបូណ៌»។
ដូចអុលឡោះជាបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ បុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងចិត្តរបស់បុត្រា។
ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឲ្យរួចពីរូបកាយ ដែលតែងតែស្លាប់នេះបាន?
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងរសអុលឡោះ ហើយរសអុលឡោះក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និងរសអុលឡោះផ្ទុយគ្នាទាំងស្រុង ដូច្នេះបងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។
គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ទ្រង់បានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយអាល់ម៉ាហ្សៀសវិញដែរ។ អុលឡោះបានសង្គ្រោះបងប្អូន ដោយសារគុណនៃទ្រង់។
ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខ គ្រប់ជំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។