សូមរំដោះខ្ញុំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យខ្ញុំ ប្រតិបត្តិតាមឱវាទរបស់ទ្រង់។
ទំនុកតម្កើង 119:146 - អាល់គីតាប ខ្ញុំអង្វរទ្រង់ សូមសង្គ្រោះខ្ញុំផង ដើម្បីឲ្យខ្ញុំប្រព្រឹត្តតាមដំបូន្មាន របស់ទ្រង់! ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានស្រែកហៅព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មាន របស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ |
សូមរំដោះខ្ញុំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យខ្ញុំ ប្រតិបត្តិតាមឱវាទរបស់ទ្រង់។
អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ទ្រង់ ហើយស្វែងរកទ្រង់អស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!
ខ្ញុំនៅក្រោមឱវាទរបស់ទ្រង់ហើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតខ្ញុំយកចិត្តទុកដាក់ នឹងឱវាទរបស់ទ្រង់។
នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។