Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:146 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

146 ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

146 ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

146 ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

146 ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

146 ខ្ញុំ​អង្វរ​ទ្រង់ សូម​សង្គ្រោះ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:146
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។


អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភមង្គល​ហើយ!


ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់ នឹង​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។


នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។


ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ត្រ​មួយ​ទុក​សម្រាប់​ព្រះអង្គ​ផ្ទាល់ ជា​ប្រជា‌រាស្ត្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម