ខ្ញុំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ខ្ញុំ បំភ្លេចបន្ទូលរបស់ទ្រង់។
ចិត្តឆេះឆួលរបស់ទូលបង្គំបានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ពីព្រោះពួកបច្ចាមិត្តរបស់ទូលបង្គំបានភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ គេបានភ្លេចព្រះបន្ទូលទ្រង់
គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។
គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។
អុលឡោះមានបន្ទូលថា «តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ?។ ពួកគេចិញ្ចឹមជីវិត ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។
ខ្ញុំយំសោកទាំងតមអាហារ ដែលធ្វើឲ្យមនុស្សម្នារឹតតែ ជេរប្រមាថខ្ញុំថែមទៀត។
មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលទ្រង់បានធ្លាក់មកលើខ្ញុំ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់ទូរអាទៅវិញ!”»។
គេសួរអ៊ីសាថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ អ៊ីសាឆ្លើយទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគីតាបមានចែងថា “អុលឡោះបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ អុលឡោះជាអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអាយិតនេះឬទេ?។
អ៊ីសាបានឆ្លើយទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់ គ្នាមិនយល់គីតាប ទាំងមិនស្គាល់អំណាចរបស់អុលឡោះផង។
ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
ពួកសិស្សនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគីតាបថា៖ «មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ»។
ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាអ៊ីសាជានរណាឡើយ។ គេបានកាត់ទោសអ៊ីសា ស្របនឹងសេចក្ដីដែលណាពីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃជំអាត់