ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 118:9 - អាល់គីតាប

ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ការដែល​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា ប្រសើរ​ជាង​ទុកចិត្តលើ​អភិជន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។

សូមមើលជំពូក



ទំនុកតម្កើង 118:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​រត់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ និង​ទុក​ចិត្ត​លើ​រទេះ​ចំបាំង ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន ពួក​គេ​ទុក​ចិត្ត​លើ​កង‌ទ័ព​សេះ ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ ពួក​គេ​ពុំ​ស្វែង​រកអុលឡោះ‌តាអាឡា​ឡើយ។


ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។


នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។


ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា: «យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បាន គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា។ (ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្ដេច តើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។