សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ ប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំ ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ និងឆ្នួតក្បាលរបស់ខ្ញុំដែរ។
ទំនុកតម្កើង 109:18 - អាល់គីតាប សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់! ព្រះគម្ពីរខ្មែរសាកល គេបានស្លៀកពាក់បណ្ដាសាដូចអាវវែង ដូច្នេះ សូមឲ្យវាជ្រាបចូលទៅខាងក្នុងគេដូចទឹក សូមឲ្យវាជ្រាបចូលទៅក្នុងឆ្អឹងគេដូចប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវ ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង |
សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ ប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំ ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ និងឆ្នួតក្បាលរបស់ខ្ញុំដែរ។
សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។
ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសំលៀកបំពាក់។
សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាងធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា“សូមឲ្យកើតមានដូច្នោះមែន! អាម៉ីន!”។
ក្រោយពីបានឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្តាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្តាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្តាសាគ្នា។
បុត្រាមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រាមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។
គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិតទៅទិញដីចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
ដោយអុលឡោះបានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏បរិសុទ្ធ និងជាទីស្រឡាញ់របស់ទ្រង់ បងប្អូនត្រូវតែកាន់ចិត្ដអាណិតមេត្ដា ចិត្ដល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្ដស្លូតបូត និងចិត្ដខន្ដី អត់ធ្មត់។
តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្ដក្ដៅក្រហាយ ចិត្ដអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងអះលីជំអះ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«អុលឡោះប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។